スキルアップしたい外国人のための
日本語無料学習のオンラインサイト

លក្ខខណ្ឌនៃការប្រើប្រាស់

លក្ខខណ្ឌនៃការប្រើប្រាស់ (តទៅនេះហៅថា "លក្ខខណ្ឌនេះ") គឺជាគេហទំព័រមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុន ARMS (តទៅនេះហៅថា "ក្រុមហ៊ុនយើងខ្ញុំ" ) ។ គេហទំព័រនេះមានឈ្មោះថា "ចាប៉ារីក (Japarec)" (តទៅនេះហៅថា "ប្រព័ន្ធនេះ" ) ដែលកំណត់ពីលក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្ម​ផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិកនៅលើអ៊ីនធឺណិត និងសេវាកម្មគាំទ្រការសិក្សា សេវាកម្មដែលរួមបញ្ចូលគ្នានូវដំណឹងស្វែងរកការងារ និងដំណឹងជ្រើសរើសបុគ្គលិក ព្រមទាំងសេវាកម្មពាក់ព័ន្ធផ្សេងៗទៀត (តទៅនេះ​ហៅថា "សេវាកម្មនេះ)។ អ្នកប្រើប្រាស់គឺសំដៅលើអ្នកប្រើប្រាស់សេវាកម្មនេះទាំងអស់។

  • ប្រការ១ ការអនុវត្ត

    លក្ខខណ្ឌនេះ ត្រូវបានអនុវត្តចំពោះទំនាក់ទំនងទាំងឡាយពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មនេះជាមួយអ្នកប្រើប្រាស់។

  • ប្រការ២ សេចក្តីលម្អិតនៃសេវាកម្ម

    • (១) សេវាកម្មទាក់ទងនឹងការផ្សព្វផ្សាយការជ្រើសរើសបុគ្គលិក

      គឺជាសេវាកម្ម ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្សព្វផ្សាយ ​ស្វែងរក ឬដាក់ពាក្យសុំការងារ និងទទួលបានសេវាកម្មផ្សេងៗទៀតដែលភ្ជាប់មកជាមួយគេហទំព័រនេះ ដូចជាការផ្ញើអ៊ីម៉ែល ជំនួយក្នុងការបញ្ចូលព័ត៌មាន និងការផ្តល់ព័ត៌មានអំពីការជ្រើសរើសបុគ្គលិកជាដើម។

    • (២) សេវកម្មគាំទ្រការស្វែងរកការងារ​ និងការផ្លាស់ប្តូរការងារ

      គឺជាសេវាកម្មណែនាំការងារសមស្របសម្រាប់អ្នកប្រើប្រាស់ តាមរយៈទិន្នន័យជ្រើសរើសបុគ្គលិក​​ (រួមទាំងការបញ្ជូនអ៊ីម៉ែល ​និងជំនួយក្នុងការបញ្ចូលព័ត៌មាន)។

    • (៣) សេវាកម្មគាំទ្រការសិក្សា (ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក)

      គឺជាសេវាកម្មដែលអ្នកប្រើប្រាស់អាចរៀនភាសាជប៉ុន និងអាចពិនិត្យ​ស្ថានភាពនៃការសិក្សាបាន (ទោះបីក្រៅពីករណីកំពុងស្វែងរកការងារ ឬជ្រើសរើសបុគ្គលិកក៏ដោយ ក៏មានលទ្ធភាពប្រើប្រាស់ការសិក្សាតាមអេឡិចត្រូនិកបានដែរ។ ​យើងគ្រប់គ្រងទិន្នន័យដោយគោរពទៅតាមច្បាប់ស្តីពីការការពារព័ត៌មានបុគ្គល (ច្បាប់លេខ៥៧ ឆ្នាំ២០០៣) ច្បាប់ផ្សេងៗ និងការកំណត់របស់ក្រុមហ៊ុន ព្រមទាំងថែរក្សាទិន្នន័យនៃការសិក្សាតាមអេឡិចត្រូនិកទោះបីជាក្នុងករណីមិនបានផ្សព្វផ្សាយព័ត៌មានក៏ដោយ )។

    • (៤) សេវាកម្មរួមបញ្ចូលការផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក ការណែនាំធនធានមនុស្ស និងការគាំទ្រការសិក្សា

      គឺជាសេវាកម្មឥតគិតថ្លៃក្នុងការផ្សព្វផ្សាយ និងបង់ប្រាក់សគុណនៅពេលទទួលបានជោគជ័យតាមរយៈក្រុមហ៊ុនយើងខ្ញុំ។

  • ប្រការ៣ ទំនួលខុសត្រូវរបស់អ្នកប្រើប្រាស់

    • (១) អ្នកប្រើប្រាស់យល់ព្រមចំពោះលក្ខខណ្ឌនេះ និងប្រើប្រាស់សេវាកម្មនេះក្នុងទំនួលខុសត្រូវផ្ទាល់ខ្លួន និងមានទំនួលខុសត្រូវទាក់ទងនឹងសេវាកម្មនេះ។

    • (២) អ្នកប្រើប្រាស់ត្រូវដាក់ព័ត៌មានពិតប្រាកដទាក់ទងនឹងព័ត៌មាននៃការចុះឈ្មោះនិងការប្រកាស ដើម្បីប្រើប្រាស់សេវាកម្មនេះ។ ក្នុងករណីមានវិវាទជាមួយអ្នកជ្រើសរើសបុគ្គលិក និងតតិយជនផ្សេងដោយសារតែព័ត៌មាននៃការចុះឈ្មោះរបស់អ្នកប្រើប្រាស់មិនពិត អ្នកប្រើប្រាស់ត្រូវធ្វើការដោះស្រាយបញ្ហានេះក្រោមទំនួលខុសត្រូវផ្ទាល់ខ្លួន ដោយមិនបង្កបញ្ហាដល់ក្រុមហ៊ុនយើងខ្ញុំទេ។ ម៉្យាងវិញទៀត ក្រុមហ៊ុនយើងខ្ញុំក៏មិនមានទំនួលខុសត្រូវចំពោះបញ្ហានោះផងដែរ។ លើសពីនេះ ក្នុងករណីប្រើប្រាស់ជំនួយក្នុងការបញ្ចូលព័ត៌មាននៃការចុះឈ្មោះដោយផ្ទាល់មាត់ជាដើម (ការអនុវត្តជំនួស) ក៏ត្រូវអនុវត្តដូចគ្នាដែរ។

  • ប្រការ៤ ការគ្រប់គ្រង IDនិងលេខសម្ងាត់របស់អ្នកប្រើប្រាស់

    • (១) អ្នកប្រើប្រាស់ត្រូវគ្រប់គ្រងID និងលេខសម្ងាត់របស់អ្នកប្រើប្រាស់នៃសេវាកម្មនេះឲ្យបានសមរម្យក្នុងទំនួលខុសត្រូវផ្ទាល់ខ្លួន។

    • (២) អ្នកប្រើប្រាស់ទោះជាក្នុងករណីណាក៏ដោយ មិនអាចយក ID និងលេខសម្ងាត់របស់ខ្លួនទៅឲ្យតតិយជន ឬឲ្យតតិយជនខ្ចី ឬក៏ប្រើប្រាស់រួមជាមួយតតិយជនផ្សេងបានទេ។ ក្នុងករណីដែល ID​ និងលេខសម្ងាត់របស់អ្នកប្រើប្រាស់ដូចគ្នានឹងព័ត៌មានដែលបានចុះឈ្មោះ ក្រុមហ៊ុនយើងខ្ញុំសន្មតថា ការប្រើប្រាស់គឺធ្វើឡើងដោយអ្នកប្រើប្រាស់ដែលបានចុះឈ្មោះនោះ។

    • (៣) ការខូចខាតដែលបណ្តាលមកពីការប្រើប្រាស់ ID និងលេខសម្ងាត់របស់អ្នកប្រើប្រាស់ដោយតតិយជន ក្រៅពីករណីដែលមានកំហុសធ្ងន់ធ្ងរ ឬដោយចេតនាចំពោះក្រុមហ៊ុនយើងខ្ញុំ ក្រុមហ៊ុនយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

  • ប្រការ៥ ការផ្លាស់ប្តូរប្រព័ន្ធ និងសេវាកម្ម

    ក្រុមហ៊ុនយើងខ្ញុំអាចមានការផ្លាស់ប្តូរ ឬផ្តាច់មួយរយៈនូវប្រព័ន្ធ ឬសេវាកម្មដោយមិនមានការជូនដំណឹងជាមុន ហើយអ្នកប្រើប្រាស់មិនអាចតវ៉ាចំពោះបញ្ហានេះបានទេ។ អ្នកប្រើប្រាស់សូមពិនិត្យមើលកំណែថ្មីនៅពេលប្រើប្រាស់។

  • ប្រការ៦ ការលុបចោលការចុះឈ្មោះ និងការចុះផ្សាយ

    • (១) ទាក់ទងនឹងការចុះឈ្មោះ និងទិន្នន័យអ្នកប្រើប្រាស់ សូមចុះឈ្មោះជាមួយព័ត៌មានពិតប្រាកដ និងច្បាស់លាស់។ ក្នុងករណីដែលខ្លឹមសារនៃការចុះឈ្មោះមិនពិប្រាកដឬផ្ទុយទៅនឹងសណ្តាប់ធ្នាប់សាធារណៈនិងទំនៀមទម្លាប់ល្អ ក្រុមហ៊ុនយើងខ្ញុំមានសិទ្ធិលុបទិន្នន័យនោះពីប្រព័ន្ធរបស់យើងខ្ញុំ ហើយមានសិទិ្ធបដិសេធចំពោះការចុះឈ្មោះលើកក្រោយ។

    • (២) អ្នកប្រើប្រាស់ដែលស្ថិតនៅប្រភេទដូចខាងក្រោមនេះ មិនត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះ ហើយក្រុមហ៊ុនអាចមិនចុះផ្សាយដោយមិនបាច់ជូនដំណឹងជាមុន។ ម៉្យាងវិញទៀត ក្នុងករណីដែលអ្នកប្រើប្រាស់ត្រូវបានគេយល់ថាស្ថិតនៅប្រភេទដូចខាងក្រោម ទោះបីមានការចុះផ្សាយរួចហើយក៏ដោយ ក៏ការចុះផ្សាយនោះអាចត្រូវលុបចោលវិញដោយមិនបាច់ជូនដំណឹងជាមុន។

      1. ក្រុមហ៊ុន (នីតិបុគ្គល)​ ឬបុគ្គលឯកជនដែលធ្វើសកម្មភាពផ្ទុយទៅនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ
      2. ក្រុមហ៊ុន (នីតិបុគ្គល)​ ឬបុគ្គលឯកជនដែលអាចធ្វើឲ្យខូចខាតនូវទំនុកចិត្ត និងសុវត្ថិភាពសេដ្ឋកិច្ច
      3. ក្រុមហ៊ុន (នីតិបុគ្គល) ឬបុគ្គលឯកជនដែលអាចមានទំនាក់ទំនងជាមួយនឹងអំពើប្រឆាំងនឹងសង្គម
      4. ក្រុមហ៊ុន​ (នីតិបុគ្គល) ឬបុគ្គលឯកជនដែលត្រូវបានគិតថាប្រព្រឹត្តខុសនឹងបទបញ្ញត្តិ និងសេចក្តីជូនដំណឹងពាក់ព័ន្ធ
      5. ក្រុមហ៊ុន (នីតិបុគ្គល) ដែលមានសកម្មភាពអាជីវកម្ម និងស្ថានភាពនៃការងារមិនសក្តិសមជាកន្លែងធ្វើការ​
      6. ក្រៅពីនេះ ក្រុមហ៊ុន​ (នីតិបុគ្គល) ឬបុគ្គលឯកជនដែលត្រូវបានកំណត់ថាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយក្រុមហ៊ុនយើងខ្ញុំ
    • (៣) ក្រុមហ៊ុនយើងខ្ញុំ អាចលុបចោលព័ត៌មាននៃការចុះឈ្មោះដោយមិនមានការជូនដំណឹងជាមុន ចំពោះករណីខាងក្រោមនេះ។ ប៉ុន្តែ ក្រុមហ៊ុនយើងខ្ញុំមិនមានកាតព្វកិច្ចត្រូវតែលុបចោលនោះទេ ហើយអាចរក្សាទុកព័ត៌មានក្នុងថេរវេលាកំណត់មួយ បន្ទាប់ពីការគ្រប់គ្រងដោយគោរពទៅតាមច្បាប់ស្តីពីការការពារព័ត៌មានបុគ្គល (ច្បាប់លេខ៥៧ ឆ្នាំ២០០៣) ច្បាប់ផ្សេងៗ​ និងការកំណត់របស់ក្រុមហ៊ុន។

      1. នៅពេលដែលអ្នកប្រើប្រាស់ដកខ្លួនចេញទៅតាមវិធាននៃការដកខ្លួនចេញនៃប្រការ១១។
      2. នៅពេលដែលអ្នកប្រើប្រាស់មិនបានចូលសេវាកម្មនេះក្នុងយៈពេលកំណត់មួយ
      3. នៅពេលចប់សេវាកម្មនេះ ដោយមិនគិតពីមូលហេតុបែបណាទេ
      4. ក្រៅពីនេះ គឺនៅពេលដែលក្រុមហ៊ុនយើងខ្ញុំគិតថាសមរម្យ។
    • (៤) ទោះបីជាមានករណីលុបចោលព័ត៌មានចុះឈ្មោះដោយយោងតាមប្រការខាងលើក៏ដោយ ជាមួយព័ត៌មានផ្តល់ដោយអ្នកប្រើប្រាស់ ក្រុមហ៊ុនយើងខ្ញុំអាចបង្កើតព័ត៌មាន និងទិន្នន័យប្រើប្រាស់ ដោយធ្វើយ៉ាងណាមិនឲ្យបុគ្គលនោះអាចត្រូវគេកំណត់សម្គាល់បាន ​ហើយក្រុមហ៊ុនយើងខ្ញុំអាចប្រើប្រាស់ព័ត៌មាននេះដោយគ្មានការកម្រិតណាមួយ។​ក្នុងករណីនេះ ក្រុមហ៊ុនយើងខ្ញុំគឺជាម្ចាស់កម្មសិទ្ធិបញ្ញា។

  • ប្រការ៧ ចំណុចហាមឃាត់

    ប្រព័ន្ធនេះមានគោលដៅជួយដល់សកម្មភាពស្វែងរកការងារ និងផ្លាស់ប្តូរ​ការងារដោយភ្ជាប់អ្នកស្វែងរកការងារជាមួយក្រុមហ៊ុន (នីតិបុគ្គល)។ ត្រូវបានហាមឃាត់លើប្រព័ន្ធនេះ​នូវរាល់សកម្មភាពទាំងឡាយណាក្រៅពីការស្វែងរកការងារ ការផ្លាស់ប្តូរការងារ ការជ្រើសរើសបុគ្គលិក ព្រមទាំងសកម្មភាពដូចខាងក្រោម តែមិនមែនត្រឹមតែប៉ុណ្ណឹងទេ។

    1. ជ្រើសរើសបុគ្គលិក ស្វែងរកការងារ និងធ្វើសកម្មភាពពាណិជ្ជកម្មនានាដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់ផ្សេងទៀត ដោយគ្មានការអនុញ្ញាតពីប្រព័ន្ធនេះ។
    2. ផ្សព្វផ្សាយ ឬផ្ញើសារក្នុងគោលដៅផ្សាយពាណិជ្ជកម្ម សារមេរោគ សារបោកបញ្ឆោត សារបោកប្រាស់តគ្នា និងសារទាំងឡាយណាដែលមានគោលដៅផ្សេងក្រៅពីការស្វែងរកការងារ ការផ្លាស់ប្តូរការងារ និងការជ្រើសរើសបុគ្គលិក។
    3. ចុះផ្សាយ ឬព្យាយាមចុះផ្សាយនូវខ្លឹមសារដែលមើលទៅមិនមែនជាខ្លួនអ្នកផ្ទាល់ ឬបំពានដល់សិទ្ធិរបស់អ្នកដទៃ ក៏ដូចជាខ្លឹមសារខុសច្បាប់ ខ្លឹមសារដែលជំរុញឲ្យមានទង្វើខុសច្បាប់​ ខ្លឹមសារអាសអាភាស និងខ្លឹមសារដែលធ្វើឲ្យអ្នកដទៃខ្ពើមរអើម។
    4. យកព័ត៌មានដែលទទួលបានពីប្រព័ន្ធនេះទៅប្រើប្រាស់ក្នុងគោលដៅជំនួញ និងគោលដៅមិនស្របច្បាប់។
    5. ប្រមូលផ្តុំ និងរក្សាទុកនូវព័ត៌មានបុគ្គល។
    6. រំលោភបំពាន ឬព្យាយាមរំលោភបំពានលើសុវត្ថិភាពរបស់ប្រព័ន្ធនេះ ឬព្យាយាមអានID និងលេខសម្ងាត់របស់អ្នកដទៃ។
    7. ចុះព័ត៌មានមិនពិត។
    8. សហការប្រព្រឹត្តិទង្វើមិនត្រឹមត្រូវជាមួយក្រុមហ៊ុនចុះបញ្ជី​ ដូចជាលាក់បាំងការពិតពាក់ព័ន្ធការជ្រើសរើសបុគ្គលិកជាដើម។
    9. ដាក់ពាក្យស្វែងរកការងារទោះបីជាគ្មានឆន្ទៈធ្វើការងារបន្តក៏ដោយ។
    10. ប្រើប្រាស់សេវាកម្មនេះដោយលាក់បាំងការពិត​ដែល​អ្នកប្រើប្រាស់គឺជាចលនាប្រឆាំងសង្គម ដូចជាក្រុមបងធំជាដើម។
    11. ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយើងខ្ញុំ អ្នកប្រើប្រាស់ផ្សេងទៀត ក្រុមហ៊ុនជ្រើសរើសបុគ្គលិក ឬតតិយជន និងសរសេរខ្លឹមសារមិនល្អផ្សាយលើបណ្តាញសង្គមតាមប្រព័ន្ធអ៊ីនធឺណិត។
    12. ធ្វើឲ្យប្រាសចាកពីសុវិនិច្ឆ័យ ឬសុភវិនិច្ឆ័យសង្គម។
    13. រំលោភបំពានសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនយើងខ្ញុំ អ្នកប្រើប្រាស់ ក្រុមហ៊ុនជ្រើសរើសបុគ្គលិក ឬតតិយជនផ្សេងទៀត។
    14. ក្រៅពីនេះ មានអំពើទាំងឡាយដែលក្រុមហ៊ុនយើងខ្ញុំសម្រេចថាមិនសមរម្យ។
  • ប្រការ៨ សំណងការខូចខាត

    • (១) ក្នុងករណីដែលអ្នកប្រើប្រាស់ល្មើសនឹងចំណុចហាមឃាត់ទាំងឡាយនៃលក្ខខណ្ឌនេះ ឬក៏ធ្វើឲ្យខូចខាតដល់ក្រុមហ៊ុនយើងខ្ញុំ ឬតតិយជន អ្នកប្រើប្រាស់នោះមានកាតព្វកិច្ចទទួលខុសត្រូវលើសំណងការខូចខាតចំពោះក្រុមហ៊ុនយើងខ្ញុំ ឬតតិយជន។

    • (២) អំពើសហការប្រព្រឹត្តិទង្វើមិនត្រឹមត្រូវជាមួយក្រុមហ៊ុនជ្រើសរើសបុគ្គលិក ដូចជាការលាក់បាំងការពិតក្នុងការជ្រើសរើស ឬការភូតកុហកជាដើម ក៏តម្រូវឲ្យមានកាតព្វកិច្ចទទួលខុសត្រូវលើសំណងការខូចខាតផងដែរ។ប៉ុន្តែ ក្នុងករណីដែលក្រុមហ៊ុនជ្រើសរើសបុគ្គលិកស្នើសុំកិច្ចសហការជាមួយអ្នកស្វែងរកការងារដើម្បីប្រព្រឹត្តិទង្វើមិនត្រឹមត្រូវ ​ប្រិសនបើអ្នកប្រើប្រាស់ដែលជាអ្នកស្វែងរកការងារធ្វើរាយការណ៍ពីទង្វើមិនត្រឹមត្រូវនោះមកកាន់ក្រុមហ៊ុនយើងខ្ញុំ អ្នកប្រើប្រាស់ធ្វើនោះត្រូវបានចាត់ទុកថារួចផុតពីទំនួលខុសត្រូវ។

  • ប្រការ៩ ប្រការលើកលែងការទទួលខុសត្រូវ

    • (១) បន្ថែមលើសារអេឡិចត្រូនិក និងគេហទំព័រពាក់ព័ន្ធនឹងប្រព័ន្ធនេះ​ យើងមិនធានាពីភាពត្រឹមត្រូវនៃព័ត៌មានការងារ ​ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានក្រុមហ៊ុន (នីតិបុគ្គល) ​ព័ត៌មានចង់បាន ទិន្នន័យ រូបភាព​ តំណភ្ជាប់ និងរាល់ព័ត៌មានទាំងឡាយ ដែលត្រូវបានផ្សព្វផ្សាយឡើយ។ ​

    • (២) ប្រព័ន្ធនេះមិនទទួលខុសត្រូវលើសំណងការខូចខាតចំពោះ ការខូចខាតដោយផ្ទាល់ឬដោយប្រយោលទាំងអស់ដែលបណ្តាលមកពីការប្រើប្រាស់ឬការមិនប្រើប្រាស់ប្រព័ន្ធនេះ ការដែលមិនអាចស្វែងរកការងារឬធនធានមនុស្ស ការបញ្ចេញមតិដោយតតិយជន ការចូលដោយមិនស្របច្បាប់ ប្រព័ន្ធក្រៅពីប្រព័ន្ធនេះ។

  • ប្រការ១០ ការកែប្រែ ការផ្លាស់ប្តូរ ការលុបចោលព័ត៌មានចុះឈ្មោះ

    ក្នុងករណីដែលក្រុមហ៊ុនយើងខ្ញុំយល់ឃើញថា មានភាពចាំបាច់ក្នុងការផ្លាស់ប្តូរ ឬលុបចោលព័ត៌មានចុះផ្សាយ ដោយសារតែទិន្នន័យទាំងនោះមានលក្ខណ:មិនសមរម្យ​ ខុសច្បាប់ ឬត្រូវហាមឃាត់ដូចមានចែង​នៅ​ក្នុងប្រការខាងលើ ក្រុមហ៊ុនយើងខ្ញុំអាចធ្វើកែប្រែ ផ្លាស់ប្តូរ ឬលុបចោលព័ត៌មានទាំងនោះ ដោយមិនបាច់ជូនដំណឹងដល់អ្នកប្រើប្រាស់ឡើយ។

  • ប្រការ១១ ការដកខ្លួនចេញ

    អ្នកប្រើប្រាស់អាចដកខ្លួនចេញពីប្រព័ន្ធនេះដោយផ្តល់ដំណឹងទៅកាន់អ៊ីម៉ែល

  • ប្រការ១២ ការប្រើប្រាស់ព័ត៌មានបុគ្គល

    ក្រុមហ៊ុនយើងខ្ញុំគឺជាក្រុមហ៊ុនប្រើប្រាស់ព័ត៌មានបុគ្គលនៅក្នុងប្រព័ន្ធនេះ។ សូមពិនិត្យមើល "គោលនយោបាយការពារព័ត៌មានបុគ្គល" ដើម្បីដឹងពីឈ្មោះ តួនាទីអ្នកគ្រប់គ្រងការការពារព័ត៌មានបុគ្គល និងអាសយដ្ឋានទំនាក់ទំនងជាដើម។

  • ប្រការ១៣ ថ្លៃប្រើប្រាស់ និងរបៀបនៃការបង់ថ្លៃ

    ចំពោះការប្រើប្រាស់សេវាណាមួយដែលតម្រូវឲ្យមានការបង់ប្រាក់ អ្នកប្រើប្រាស់ត្រូវបង់ប្រាក់ទៅតាមតម្លៃ និងរបៀបបង់ប្រាក់ ដែលកំណត់ដោយក្រុមហ៊ុនយើងខ្ញុំ ហើយដែលមានបង្ហាញនៅលើគេហទំព័រនេះ។

  • ប្រការ១៤ កាតព្វកិច្ចជូនដំណឹង ដូចជាលទ្ធផលនៃការជ្រើសរើសជាដើម

    អ្នកប្រើប្រាស់ត្រូវជូនដំណឹងដល់ក្រុមហ៊ុនយើងខ្ញុំអំពី "ការសម្រេចចិត្តក្រៅផ្លូវការ" "ការជ្រើសរើស" ឬ"ការមិនជ្រើសរើស" តាមរយៈអ៊ីម៉ែល ឬមធ្យោបាយផ្សេងទៀត។

  • ប្រការ១៥ ការផ្តល់ដំណឹង ឬការទាក់ទង

    ការផ្តល់ដំណឹង ឬការទាក់ទងគ្នារវាងអ្នកប្រើប្រាស់ និងក្រុមហ៊ុន ត្រូវធ្វើឡើងតាមវិធីដែលត្រូវបានកំណត់ដោយក្រុមហ៊ុនយើងខ្ញុំ។ ដរាបណាគ្មានការដាក់ពាក្យស្នើសុំផ្លាស់ប្តូរវិធីទាក់ទងគ្នាពីអ្នកប្រើប្រាស់ទៅតាមបែបបទកំណត់ដោយក្រុមហ៊ុនទេ ក្រុមហ៊ុនយើងខ្ញុំសន្មតថា អាសយដ្ឋានទំនាក់ទំនង ដែលបានផ្តល់ឲ្យក្រុមហ៊ុនពេលចុះឈ្មោះ គឺមានសុពលភាពសម្រាប់ប្រើប្រាស់ ហើយនៅពេលផ្តល់ដំណឹង ឬទាក់ទង​ទៅអាសយដ្ឋាននោះ ព័ត៌មាននឹងទៅដល់អ្នកប្រើប្រាស់។

  • ប្រការ១៦ ការហាមឃាត់ការផ្ទេរសិទ្ធិ និងកាតព្វកិច្ច

    អ្នកប្រើប្រាស់មិនអាចផ្ទេរសិទិ្ធ ឬកាតព្វកិច្ចដែលមានក្នុងលក្ខខណ្ឌនេះ ឬឋានៈនៅលើកិច្ចសន្យាប្រើប្រាស់ ទៅតតិយជន ឬក៏ដាក់ប្រាតិភោគ ដោយគ្មានការយល់ព្រមជាមុនជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុនយើងខ្ញុំឡើយ។

  • ប្រការ១៧ ការផ្លាស់ប្តូរលក្ខខណ្ឌ

    • (១)​ ក្នុងករណីដែលក្រុមហ៊ុនយើងខ្ញុំចង់ផ្លាស់ប្តូរលក្ខខណ្ឌ ​ក្រុមហ៊ុននឹងជូនដំណឹងច្បាស់លាស់ដល់អ្នកប្រើប្រាស់សេវាកម្មនេះ អំពីខ្លឹមសារនៃការផ្លាស់ប្តូរ និងកាលបរិច្ឆេទចូលជាធរមាននៃការផ្លាស់ប្តូរ តាមរយៈការផ្សព្វផ្សាយការជូនដំណឹងនៅលើគេហទំព័ររបស់ក្រុមហ៊ុន ឬមធ្យោបាយផ្សេងទៀត នៅក្នុងរយៈពេលសមស្របមួយមុនការចូលជាធរមាននៃការផ្លាស់ប្តូរ។

    • (២) អ្នកប្រើប្រាស់ណាដែលមិនយល់ស្របចំពោការផ្លាស់ប្តូរលក្ខខណ្ឌដូចរៀបរាប់ក្នុងវាក្យខណ្ឌខាងលើនេះទេ អាចលុបកិច្ចសន្យាវិញបាន រហូតដល់ត្រឹមថ្ងៃចូលជាធរមាននៃការផ្លាស់ប្តូរ ទៅតាមវិធីដែលក្រុមហ៊ុនយើងខ្ញុំបានកំណត់។

    • (៣) លក្ខខណ្ឌនឹងផ្លាស់ប្តូរទៅតាមខ្លឹមសារដែលបានជូនដំណឹងនៅក្នុងវាក្យខណ្ឌទី១ បន្ទាប់ពីថ្ងៃចូលជាធរមាន និងក្រោយពីការបញ្ចប់នីតិវិធីដូចមានកំណត់នៅក្នុងវាក្យខណ្ឌនេះ។

  • ប្រការ១៨ ការគ្រប់គ្រងការព្រមព្រៀង

    ការព្រមព្រៀងនេះស្ថិតនៅក្រោមច្បាប់របស់ប្រទេសជប៉ុន។ នៅក្នុងករណីមានវិវាទរវាងក្រុមហ៊ុនយើងខ្ញុំ និងអ្នកប្រើប្រាស់​ ទាក់ទងនឹងប្រព័ន្ធ និងលក្ខខណ្ឌនេះ តុលាការដែលមានសមត្ថកិច្ចជំនុំជម្រះ​ក្តី ​គឺសាលាដំបូងនៃតំបន់ដែលក្រុមហ៊ុនមេនៃក្រុមហ៊ុនយើងខ្ញុំស្ថិតនៅ។