スキルアップしたい外国人のための
日本語無料学習のオンラインサイト

គោលការណ៍ឯកជនភាព

ទាក់ទងនឹងការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនដែលក្រុមហ៊ុនទទួលបាន យើងខ្ញុំនឹងអនុវត្តតាមច្បាប់ស្តីពីការការពារព័ត៌មានផ្ទាល់ខ្លួន គោលការណ៍ណែនាំនានា ដូចជាគោលការណ៍ណែនាំស្តីពីការការពារព័ត៌មានផ្ទាល់ខ្លួន ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធដទៃទៀតស្តីពីការការពារព័ត៌មានផ្ទាល់ខ្លួន។

  • ១. ការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនប្រកបដោយសុវត្ថិភាព

    ទាក់ទងនឹងការការពារព័ត៌មានផ្ទាល់ខ្លួន យើងខ្ញុំនឹងចាត់វិធានការសមស្របនានា ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន សម្ភារៈ ធនធានមនុស្ស និងបច្ចេកទេស​ ដើម្បីការពារការលេចធ្លាយ ការបាត់បង់ ឬខូចខាតព័ត៌មានផ្ទាល់ខ្លួន ព្រមទាំងគ្រប់គ្រងព័ត៌មានទាំងនោះឲ្យមានសុវត្ថិភាព។

  • ២. ប្រការត្រូវគោរពនៅពេលទទួលបានព័ត៌មានផ្ទាល់ខ្លួន

    ទាក់ទងនឹងការទទួលបាន ការប្រើប្រាស់ និងការផ្តល់ព័ត៌មានផ្ទាល់ខ្លួនដោយក្រុមហ៊ុន យើងខ្ញុំនឹងអនុវត្តតាមគោលការណ៍ខាងក្រោម :
    • (១)​ ការទទួលបានព័ត៌មានផ្ទាល់ខ្លួន

      ក្រុមហ៊ុនយើងខ្ញុំអាចទទួលបានព័ត៌មានផ្ទាល់ខ្លួន​ពីសំណាក់អ្នកប្រើប្រាស់គេហទំព័រនេះនៅក្នុងបរិមាណមួយចាំបាច់សម្រាប់ដំណើការគេហទំព័រផ្តល់ព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត ដែលគ្រប់គ្រងដោយក្រុមហ៊ុនយើងខ្ញុំផ្ទាល់ (តទៅនេះហៅថា“គេហទំព័រនេះ”) ។

    • (២) គោលបំណងនៃការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន

      ក្រុមហ៊ុនយើងខ្ញុំនឹងមិនប្រើប្រាស់ឡើយនូវព័ត៌មានផ្ទាល់ខ្លួនទាំងឡាយណា ដែលក្រុមហ៊ុនទទួលបានលើសពីតម្រូវការចាំបាច់ដើម្បីសម្រេចគោលបំណងនៃការប្រើប្រាស់ដូចចែងខាងលើ លើកលែងតែក្នុងករណីមានកំណត់ក្នុងច្បាប់ និងបទប្បញ្ញត្តិនានា ឬមានការយល់ព្រមពីបុគ្គលពាក់ព័ន្ធនោះ។

      ប្រតិបត្តិការ ការថែទាំ និងការគ្រប់គ្រងគេហទំព័រនេះ ការផ្សព្វផ្សាយ
      និងណែនាំសេវាកម្មតាមរយៈគេហទំព័រនេះ
      កម្រងសំណួរសម្រាប់កែលម្អគុណភាពនៃគេហទំព័រនេះ

    • (៣) ការផ្តល់ព័ត៌មានផ្ទាល់ខ្លួន

      ក្រុមហ៊ុនយើងខ្ញុំនឹងមិនផ្តល់ព័ត៌មានផ្ទាល់ខ្លួន ដែលទទួលបានដោយមានការយល់ព្រមពីអ្នកប្រើប្រាស់​ ទៅឲ្យតតិយជន ដោយគ្មានការយល់ព្រមជាមុនពីបុគ្គលនោះទេ លើកលែងតែមានការតម្រូវពីច្បាប់។ ម៉្យាងទៀត ទាក់ទងនឹងការបង្ហាញ ការកែតម្រូវ ការបន្ថែម ឬការលុបចោលព័ត៌មានផ្ទាល់ខ្លួន ឬការជូនដំណឹងអំពីគោលបំណងនៃការប្រើប្រាស់តាមសំណើររបស់បុគ្គលនោះ​ យើងខ្ញុំនឹងអនុវត្តទៅតាមច្បាប់ និងបទប្បញ្ញត្តិនានា ព្រមទាំងឆ្លើយតបយ៉ាងសមស្របទៅនឹងមតិ និងការពិគ្រោះយោបល់ទាំងឡាយ។

  • ៣. ការផ្លាស់ប្តូរគោលបំណងនៃការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន

    ជាគោលការណ៍ ក្រុមហ៊ុនយើងខ្ញុំនឹងមិនផ្លាស់ប្តូរគោលបំណងនៃការប្រើប្រាស់ទិន្នន័យ​ដែលបានបញ្ជាក់នៅក្នុងកថាខណ្ឌមុនទេ លើកលែងតែមានការយល់ព្រមជាមុនពីបុគ្គលពាក់ព័ន្ធនោះ។ ប៉ុន្តែ លក្ខខណ្ឌនេះមិនអនុវត្តឡើយនៅក្នុងករណីដែលគោលបំណងនៃការប្រើប្រាស់ក្រោយការផ្លាស់ប្តូរត្រូវបានផ្សព្វផ្សាយជាសាធារណ:ជាមុន ហើយត្រូវបានគេចាត់ទុកថាមានលក្ខណ:សមស្របតាមគោលបំណងនៃការប្រើប្រាស់មុនពេលផ្លាស់ប្តូរដែរ។

  • ៤. ការផ្តល់ព័ត៌មានផ្ទាល់ខ្លួនដល់តតិយជន

    ក្នុងករណីដែលក្រុមហ៊ុនយើងខ្ញុំផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយផ្នែក ឬទាំងស្រុងទៅតតិយជន យើងខ្ញុំនឹងពិនិត្យយ៉ាងហ្មត់ចត់ពីលក្ខណ:សម្បត្តិរបស់តតិយជននោះ ព្រមទាំងធ្វើការតាមដានចាំបាច់ និងសមស្របលើតតិយជននោះ ដើម្បីធានានូវការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន ដែលបានផ្តល់ឲ្យ ប្រកបដោយសុវត្ថិភាព។

  • ៥. ការកែលម្អ / ការត្រួតពិនិត្យលើការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន

    យើងខ្ញុំនឹងត្រួតពិនិត្យការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន ប្រព័ន្ធគ្រប់គ្រង និងកិច្ចខិតខំប្រឹងប្រែងរបស់យើង នៅក្នុងក្របខ័ណ្ឌនៃការកែលម្អ និងការតាមដានជាប្រចាំ។

  • ៦. ការលុបចោលព័ត៌មានផ្ទាល់ខ្លួន

    ក្រុមហ៊ុននឹងលុប ឬកម្ទេចចោលនូវព័ត៌មានផ្ទាល់ខ្លួនណា ដែលលែងមានសារសំខាន់សម្រាប់​ការប្រើប្រាស់ ​ហើយការលុប ឬកម្ទេចនោះនឹងត្រូវធ្វើឡើងទៅតាមមធ្យោបាយចាំបាច់​ និងសមស្រប ដើម្បីការពារហានិភ័យនៃការបែកធ្លាយទៅក្រៅ។

  • ៧. កន្លែងទំនាក់ទំនងសម្រាប់ការដាក់ពាក្យបណ្តឹង និងការពិគ្រោះយោបល់

    យើងខ្ញុំនឹងរៀបចំឲ្យមានបុគ្គលសម្រាប់ទាក់ទង និងទទួលខុសត្រូវលើការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនដូចខាងក្រោម។

    【ក្រុមហ៊ុន ARMS】〒472-0023 73, Nishimachi Nishimachi, Chiryu-shi, Aichi H & A Building 2nd floorTEL: 0566-81-7477អ្នកទទួលបន្ទុកផ្នែកពិគ្រោះយោបល់ និងបណ្តឹងពាក់ព័ន្ធព័ត៌មានផ្ទាល់ខ្លួន​ លោក Wei Kunisei