スキルアップしたい外国人のための
日本語無料学習のオンラインサイト

សំណួរញឹកញាប់

សំណួរញឹកញាប់ : យើងបានចងក្រងសំណួរដែលអតិថិជនតែងតែសួរ​

FAQ よくある質問

អំពីការចុះឈ្មោះជាសមាជិក និងការដាក់ពាក្យសុំ

Q
ខ្ញុំមិនអាចធ្វើការចុះឈ្មោះជាសមាជិកបានទេ តើខ្ញុំគួរធ្វើបែបណាទើបល្អ?
A
សូមពិនិត្យមើល២ចំណុច ដែលមានលើកឡើងខាងក្រោមនេះ ចំពោះលទ្ធភាពដែលមិនអាចចុះឈ្មោះជាសមាជិកបាន ។
  1. ១. តើមានកំហុសលេខទូរសព្ទឬអាសយដ្ឋានអ៊ីម៉ែលដែលបានបញ្ចូលដែរឬទេ?
  2. ២. តើបានដាក់មុខងារកម្រិតការទទួលការហៅទូរស័ព្ទ សារទូរស័ព្ទ សាររំខាន (spam) ដែរឬទេ?
សូមចុះឈ្មោះដោយចុចនៅទីនេះ រួចអនុវត្តទៅតាមការណែនាំ។
Q
ខ្ញុំបានដាក់ពាក្យសុំរួចហើយ ប៉ុន្តែមិនទទួលបានការទាក់ទងពីចាប៉ារីក (Japarec) ទេ សូមប្រាប់ខ្ញុំអំពីរបៀបដោះស្រាយបញ្ហាផង។
A
សូមពិនិត្យមើលចំណុច២ ដែលមានលើកឡើងខាងក្រោមនេះ បើអ្នកមិនទទួលបានការទាក់ទង។  
  1. ១. តើអ៊ីម៉ែលរបស់អ្នកខុសពីអ៊ីម៉ែលនៅពេលចុះឈ្មោះដែរឬទេ?
  2. ២. តើអ្នកបានដាក់មុខងារកម្រិតការទទួលការហៅទូរស័ព្ទ សារទូរស័ព្ទ សាររំខាន (spam) ដែរឬទេ?

ប្រសិនបើមិនត្រូវនឹងចំណុច ១ឬ២ទេ ករណីដែលមិនមានការទាក់ទងមកក្នុងរយៈពេលលើសពី២សប្តាហ៍បន្ទាប់ពីបញ្ចូលទិន្នន័យរួច សូមធ្វើការទាក់ទងតាមរយៈអាសយដ្ឋានទំនាក់ទំនង។
Q
តើអាចដកខ្លួនចេញ ឬលុបចោលការដាក់ពាក្យសុំការងារដែរឬទេ?
A
សូមធ្វើការលុបចោលនៅក្នុងផ្ទាំងអេក្រង់សាកសួរបន្ទាប់ពី"ចូល"
Q
ក្នុងករណីចង់សាកសួរព័ត៌មានលម្អិតពីក្រុមហ៊ុន​ដែលចង់ជ្រើសរើសបុគ្គលិក តើខ្ញុំអាចធ្វើការទាក់ទងផ្ទាល់ទៅក្រុមហ៊ុនបានដែរឬទេ?
A
សូមកុំទាក់ទងទៅដោយផ្ទាល់។ ប្រសិនបើមានសំណួរ សូមធ្វើការសាកសួរតាមរយៈផ្ទាំងសាកសួររបស់ចាប៉ារីក (Japarec)។
Q
តើខ្ញុំអាចដាក់ពាក្យបានឬទេបើមិនបានបំពេញគ្រប់លក្ខខណ្ឌនៃការជ្រើសរើស?
A
មិនអាចដាក់ពាក្យបានទេប្រសិនបើមិនត្រូវនឹងជំនាញចាំបាច់។ ចំពោះជំនាញបន្ទាប់បន្សំ ទោះបីជាមិនត្រូវតាមលក្ខខណ្ឌក៏អាចដាក់ពាក្យបានដែរ។

ការជ្រើសរើស និងការជ្រើសយក

Q
ខ្ញុំចង់ធ្វើការផ្លាស់ប្តូរថ្ងៃខែនៃការសម្ភាសន៍ តើអាចធ្វើបានដែរឬទេ?
A
សូមធ្វើការផ្លាស់ប្តូរតាមរយៈផ្ទាំងសាកសួរ។

អំពីចាប៉ារីក (Japarec)

Q
តើព័ត៌មានដែលកំពុងចុះផ្សាយ ជាព័ត៌មានថ្មីបំផុតឬ?
A
សូមមើលកាលបរិច្ឆេទចុះផ្សាយថ្មីៗ។
Q
តើមានកម្មវិធីទូរស័ព្ទ (App) ដែរឬទេ?
A
អត់មានទេ។ មានតែគេហទំព័រមួយគត់។
Q
តើលទ្ធផលនៃការសិក្សាតាមអេឡិចត្រូនិកត្រូវបានពិចារណាដែរឬទេ?
A
ត្រូវបានពិចារណា។
ដោយសារក្រុមហ៊ុនធ្វើការពិចារណាលើលទ្ធផល សូមប្រឹងប្រែង ហើយបន្តការសិក្សាជារៀងរាល់ថ្ងៃ។

អំពីពលករជំនាញពិសេស

Q
ខ្ញុំគឺជាអតីតពលករជំនាញដែលបានត្រឡប់ទៅប្រទេសវិញ។ ខ្ញុំចង់ទៅប្រទេសជប៉ុនក្នុងនាម "ពលករជំនាញពិសេសលេខ១"។ ខ្ញុំបានធ្វើជាពលករជំនាញលេខ១រយៈពេល១ឆ្នាំ និងបានទទួលការហ្វឹកហ្វឺនជំនាញលេខ២រយៈពេល១ឆ្នាំ១១ខែ ប៉ុន្តែមិនបានទទួលការហ្វឹកហ្វឺនជំនាញរយៈពេល៣ឆ្នាំទេ។ តើខ្ញុំត្រូវនឹង "ពលករដែលបានបញ្ចប់ការហ្វឹកហ្វឺនជំនាញលេខ២" ដែលត្រូវបានលើកលែងការប្រឡងទាក់ទងនឹងមូលដ្ឋានជំនាញ និងមូលដ្ឋានសមត្ថភាពភាសាជប៉ុនដែរឬទេ?
A
គឺត្រូវ។ ប្រសិនបើបានបញ្ចប់ការហ្វឹកហ្វឺនជំនាញលេខ២រយៈពេល១ឆ្នាំ ១០ខែ គឺត្រូវលើកលែង។
Q
ខ្ញុំគឺជាអតីតពលករជំនាញ "ដែលបានបញ្ចប់ការហ្វឹកហ្វឺនជំនាញលេខ២"។ ខ្ញុំចង់ទៅប្រទេសជប៉ុនក្នុងនាមជា "ពលករជំនាញពិសេសលេខ១" ប៉ុន្តែមិនបានប្រឡងសមត្ថភាពជំនាញកម្រិត៣ទេ។ តើខ្ញុំអាចធ្វើជា "ពលករជំនាញពិសេស" បានដែរឬទេ?
A
អាចធ្វើបាន ប៉ុន្តែករណីដែលគ្មានវិញ្ញាបនបត្រសមត្ថភាពជំនាញកម្រិត៣ទេ ចាំបាច់ត្រូវមានលិខិតវាយតម្លៃសិក្ខាកាមពលករជំនាញ (ក្រុមហ៊ុនដែលបានហ្វឹកហ្វឺនជំនាញ)។
Q
ខ្ញុំគឺជាអតីតពលករជំនាញ "ដែលបានបញ្ចប់ការហ្វឹកហ្វឺនជំនាញលេខ២"។ ខ្ញុំចង់ទៅប្រទេសជប៉ុនក្នុងនាមជា "ពលករជំនាញពិសេសលេខ១" ប៉ុន្តែមិនបានប្រឡងជាប់សមត្ថភាពជំនាញភាសាជប៉ុនកម្រិត (JLPT) N4 ទេ។ តើខ្ញុំអាចធ្វើជា "ពលករជំនាញពិសេស" បានដែរឬទេ?
A
អាចធ្វើបាន។ ពលករជំនាញ ប្រសិនបើបានបញ្ចប់ការហ្វឹកហ្វឺនជំនាញរយៈពេល ៣ឆ្នាំ មិនចាំបាច់មានសមត្ថភាពជំនាញភាសាជប៉ុនកម្រិត (JLPT) N4 ទេ។
Q
ខ្ញុំគឺជាអតីតពលករជំនាញដែលបានត្រឡប់មកប្រទេសវិញ។ ខ្ញុំបានត្រឡប់មកប្រទេសវិញពាក់កណ្តាលទីនៅក្នុងរយៈពេល៦ខែ ក្នុងអំឡុងពេលកំពុងទទួលការហ្វឹកហ្វឺនជំនាញ។ ខ្ញុំបានប្រឡងជាប់សមត្ថភាពជំនាញកម្រិត២ ប៉ុន្តែមិនបានប្រឡងសមត្ថភាពជំនាញកម្រិត៣ទេ។ ខ្ញុំបានប្រឡងជាប់សមត្ថភាពជំនាញភាសាជប៉ុនកម្រិត (JLPT) N4។ តើខ្ញុំអាចធ្វើជា "ពលករជំនាញពិសេស" បានដែរឬទេ?
A
អាចធ្វើបាន ប៉ុន្តែចាំបាច់ត្រូវប្រឡងសមត្ថភាពជំនាញនៅក្នុងប្រទេសជប៉ុន។
<ចំពោះប្រភេទការងារដែលបានទទួលការហ្វឹកហ្វឺនជំនាញ>
ចាំបាច់​ត្រូវមានវិញ្ញាបនបត្រសមត្ថភាពជំនាញកម្រិត៣ ឬការវាយតម្លៃការប្រឡងមុខជំនាញ
<ករណីមិនមែនជាប្រភេទការងារដែលបានទទួលការហ្វឹកហ្វឺនជំនាញ>
ការប្រឡងសមត្ថភាពជំនាញដែលអាចប្រឡងនៅក្នុងប្រទេសជប៉ុនបាននាពេលបច្ចុប្បន្ន
  1. សេវាកម្មអាហារ
  2. ការងារកន្លែងស្នាក់នៅ
  3. ការងារផលិតគ្រឿងឧបភោគបរិភោគ
Q
បច្ចុប្បន្ន ខ្ញុំជានិស្សិតបរទេសដែលកំពុងសិក្សានៅក្នុងប្រទេសជប៉ុន។ ខ្ញុំបានប្រឡងជាប់សមត្ថភាពជំនាញភាសាជប៉ុនកម្រិត N2។ ខ្ញុំមានគោលដៅទៅរៀននៅក្នុងសាកលវិទ្យាល័យរយៈពេល ៤ឆ្នាំ ហើយនឹងយក "វិញ្ញាបនបត្របញ្ជាក់ពីសិទ្ធិរស់នៅទូទៅដែលអាចធ្វើការងារបាន (ដូចជាវិស្វករ អ្នកបកប្រែជាដើម)" ហើយក៏មានចំណាប់អារម្មណ៍នឹង "ពលករជំនាញពិសេស" ផងដែរ។ តើវាខុសគ្នាយ៉ាងដូចម្តេច?
A
"ពលករជំនាញពិសេស" រយៈពេលកំណត់សម្រាប់លេខ១ យូរបំផុតគឺ ៥ឆ្នាំ ហើយសម្រាប់លេខ២ យូរបំផុតក៏៥ឆ្នាំដែរ។ ដោយសារតែចំនួនជនបរទេសដែលត្រូវទទួលយកត្រូវបានកំណត់ទៅតាមចំនួនប៉ាន់ស្មាននៃការទទួលយកក្នុងវិស័យនីមួយ ​ ដូច្នេះវាមិនមែនជាវិញ្ញាបនបត្របញ្ជាក់សិទិ្ធរស់នៅអចិន្រ្តៃយ៍ទេ។ ប្រសិនបើត្រូវនឹងលក្ខខណ្ឌ "វិញ្ញាបនបត្របញ្ជាក់សិទ្ធិរស់នៅទូទៅដែលអាចធ្វើការបាន (ដូចជាវិស្វករ អ្នកបកប្រែជាដើម)" អ្នកក៏មានលទ្ធភាពអាចទទួលបានទិដ្ឋារ "រស់នៅអចិន្រ្តៃយ៍" ផងដែរ។ "ពលករជំនាញពិសេសលេខ២" ប្រសិនបើត្រូវនឹងលក្ខខណ្ឌ ក៏មានលទ្ធភាពអាច "រស់នៅអចិន្រ្តៃយ៍" ផងដែរ ប៉ុន្តែវាគឺជាវិញ្ញាបនបត្របញ្ជាក់សិទ្ធិរស់នៅដែលទើបតែត្រូវបានបង្កើតឡើង ហើយច្បាប់ក៏មានការផ្លាស់ប្តូរនៅពេលណាមួយ។ "ពលករជំនាញពិសេស" ក្រោយបញ្ចប់ការងារ អាចផ្លាស់ប្តូរទៅជា "វិញ្ញាបនបត្របញ្ជាក់សិទ្ធិរស់នៅទូទៅដែលអាចធ្វើការបាន (ដូចជាវិស្វករ អ្នកបកប្រែជាដើម)" ហើយក៏អាចធ្វើការបានផងដែរ។