スキルアップしたい外国人のための
日本語無料学習のオンラインサイト

តើអ្វីជា ចាប៉ារីក (Japarec)?

យើងខ្ញុំចង់ឲ្យអ្នកអភិវឌ្ឍជំនាញ​របស់ខ្លួន ដើម្បីសម្រេចក្តីសុបិននាពេលអនាគត។ជាមួយបំណងប្រាថ្នាបែបនេះហើយ ដែលចាប៉ារីក (Japarec) ត្រូវបានបង្កើតឡើង។បច្ចុប្បន្ន ក្រុមហ៊ុនជប៉ុននានាក៏កំពុងស្វែងរកធនធានមនុស្សបរទេសពូកែៗផងដែរ។យើងនឹងគាំទ្រការខិតខំប្រឹងប្រែងរបស់អ្នក ដើម្បីឲ្យអ្នកអាចទាញយកអត្ថប្រយោជន៍ពីឱកាសនេះតាមរយ:ការសិក្សាភាសាជប៉ុន។

ហេតុផលក្នុងការជ្រើសរើសយើង1

សិក្សាភាសាជប៉ុនដោយឥតគិតថ្លៃតាមប្រព័ន្ធអេឡិចត្រូនិក

អ្នកអាចប្រើប្រាស់កម្មវិធី “សិក្សាភាសាជប៉ុន​តាមប្រព័ន្ធអេឡិចត្រូនិក (ឥតគិតថ្លៃ)”​។ ដូច្នេះអ្នកអាចសិក្សាភាសាជប៉ុនតាមអ៊ិនធឺរណែតគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលអ្នកចូលចិត្ត។នេះគឺជាកម្មវិធីសិក្សាងាយស្រួល ដែលស្ថិតក្រោមការតាមដានរបស់គ្រូភាសាជប៉ុន។តោះយើងនាំគ្នារៀនរាល់ថ្ងៃពីទូរស័ព្ទ ឬកុំព្យូទ័រទាំងអស់គ្នា!

អ្នកអាចសិក្សាពីសំណួរជាច្រើនពាក់ព័ន្ធនឹងការប្រឡងសមត្ថភាពភាសាជប៉ុន JLPT និងការប្រឡងជំនាញ។បន្ទាប់ពីសិក្សាគ្រប់យ៉ាងរួចហើយ អ្នកអាចធ្វើ "ការប្រឡងរំលឹកមេរៀន " ។លទ្ធផលក៏ត្រូវបានបង្ហាញផងដែរ ដូច្នេះអ្នកអាចប្រើវាដើម្បីពិនិត្យមើលចំណុចខ្សោយរបស់អ្នកមុនពេលប្រឡង។អ្នកអាចពិនិត្យមើលវឌ្ឍនភាពនៃការរៀនសូត្រ និងពិន្ទុប្រលងនៅក្នុង“ពិនិត្យពិន្ទុ” ។ សូមប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅរបស់អ្នក។

ហេតុផលក្នុងការជ្រើសរើសយើង2

បន្ទាប់ពីការអភិវឌ្ឍជំនាញ ឱកាសការងារជ្រើសរើសការងារត្រូវតាមជំនាញ!

ក្រុមហ៊ុនជាច្រើនកំពុងស្វែងរកធនធានមនុស្សពូកែៗជានិស្សិតបរទេស និងសិក្ខាកាម ដែលកំពុងរស់នៅឯបរទេស ឬប្រទេសជប៉ុន។ចាប៉ារីក (Japarec) ផ្តល់នូវប្រព័ន្ធដែលត្រូវតាមលក្ខខណ្ឌនៃភាគីទាំងពីរ។យើងនឹងជួយអ្នកក្នុងការអភិវឌ្ឍជំនាញ និងទទួលបានការងារ ។ប្រសិនបើអ្នកជាសមាជិក អ្នកអាចប្រើសេវាកម្មយើងដោយឥតគិតថ្លៃ។

ហេតុផលក្នុងការជ្រើសរើសយើង3

ប្រព័ន្ធគាំទ្រពេញលេញ និងប្រកបដោយទំនុកចិត្ត

​អ្នកចង់ធ្វើការនៅក្នុងប្រទេសកំណើត និងអ្នកចង់ធ្វើការនៅប្រទេសជប៉ុន តែងមានក្តីប្រាថ្នារៀងៗខ្លួនសម្រាប់អនាគត។ជំនាញដែលត្រូវការ ក៏ខុសៗគ្នាទៅតាមដែរ។យើងខ្ញុំផ្តល់ការគាំទ្រដ៏សម្បូរបែប ដើម្បីជួយលោកអ្នកឲ្យទទួលបានជំនាញ ដែលលោកអ្នកត្រូវការ។

ដំណើរការនៃសេវាកម្មទាំងមូល