Japarec

ក្រុមហ៊ុន
ខ្ញុំចង់ជួលធនធានមនុស្សបរទេសឆ្នើម ដែលមានភាពស្ទាត់ជំនាញខាងភាសាជប៉ុន និងយល់ពីទំនៀមទម្លាប់ជប៉ុន។
×
ជនបរទេស
ខ្ញុំចង់អភិវឌ្ឍជំនាញរបស់ខ្ញុំ​ដើម្បីធ្វើឱ្យក្តីសុបិន្តរបស់ខ្ញុំក្លាយជាការពិត។ ខ្ញុំចង់បំពេញតួនាទីយ៉ាងសកម្ម / ធ្វើការជុំវិញពិភលោក ដោយប្រើជំនាញភាសារបស់ខ្ញុំឲ្យបានច្រើនបំផុត។ នេះគឺជាគេហទំព័រ

ដែលឆ្លើយតបតាមតម្រូវការរបស់អ្នក និងជាស្ពានចម្លងមួយ។

លទ្ធផលសិក្សារបស់ជនបរទេស 8,085 នាក់ (ត្រឹមខែធ្នូ ឆ្នាំ២០២០)
បទពិសោធន៍ ២០ឆ្នាំ ក្នុងវិស័យអប់រំ !
អ្នកអាចសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចដោយឥតគិតថ្លៃ ក្រោមការណែនាំរបស់គ្រូជប៉ុន !!!
គាំទ្រពេញទំហឹងដល់សកម្មភាពស្វែងរកការងារ (ចាប់តាំងពីការសម្ភាសដល់ដំណាក់កាលចូលធ្វើការ)
បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលជំនាញ
ជួយដោះស្រាយនីតិវិធីស្មុគស្មាញនានារបស់ក្រុមហ៊ុនដោយប្រុងប្រយ័ត្ន !
មានបណ្តាញជាមួយធនធានមនុស្សបរទេសដែលមានទេព្យកោសល្យ!

យើងខ្ញុំណែនាំភ្លាមនូវបេក្ខជន ដែលត្រូវតាមការចង់បានរបស់ក្រុមហ៊ុន!

Introducing the immediate force required for the company.

ក្តីបារម្ភជុំវិញការស្វែងរកពលករបរទេស។មិនដឹងពីនីតិវិធីនានា ដូចជាការទទួលបានទិដ្ឋាការបន្ទាប់ពីសម្រេចជ្រើសរើសបុគ្គលិក។តើអ្នកមានការព្រួយបារម្ភបែបនេះទេ? នៅ“ ចាប៉ារីក (Japarec)” ​ យើងខ្ញុំធ្វើការផ្គូរផ្គងធនធានមនុស្សបរទេស ដែលមានជំនាញសក្តិសមនឹងអាជីវកម្មរបស់លោកអ្នក។លើសពីនេះ បុគ្គលិកពេញម៉ោង ដែលស្គាល់ច្បាស់ពីនីតិវិធីស្នើសុំទិដ្ឋាការ​ នឹងជួយដោះស្រាយបញ្ហារបស់លោកអ្នក។យើងខ្ញុំផ្គត់ផ្គង់ធនធានមនុស្សលើឯកទេសជាច្រើន ជាអាទិ៍ វិស្វករបរទេស អ្នកជំនាញព័ត៌មានវិទ្យា និងអ្នកជំនាញគ្រឿងម៉ាស៊ីន ដែលធ្លាប់មានបទពិសោធន៍ជាអន្តរជាតិ​​ ដូចជាលើផ្នែកគ្រប់គ្រងផលិតកម្មជាដើម !

 អត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុនដែលប្រើសេវាកម្ម “ចាប៉ារីក (Japarec)”

១. ងាយស្រួលរកបុគ្គលិកបរទេស ដែលមានជំនាញសក្តិសមសម្រាប់អាជីវកម្ម
នៅ “ចាប៉ារីក (Japarec)” យើងខ្ញុំនឹងផ្គូរផ្គងធនធានមនុស្សមានទេពកោសល្យ ដែលត្រៀមខ្លួនសម្រាប់ក្រុមហ៊ុនរបស់លោកអ្នក។ យើងខ្ញុំនឹងបញ្ជាក់ព័ត៌មានផ្ទាល់ខ្លួនរបស់ធនធានមនុស្សនោះដូចជាសញ្ជាតិ ទិដ្ឋាការ កម្រិតសមត្ថភាពភាសាជប៉ុន និងជំនាញឯកទេសរបស់អ្នកស្វែងរកការងារបរទេសនោះ។"តើអ្នកអាចនិយាយភាសាជប៉ុនបានកម្រិតណា? " "តើអ្នកយល់ដឹងពីរបៀបរស់នៅរបស់ជនជាតិជប៉ុនឬទេ? " "តើជំនាញរបស់អ្នកមានកម្រិតដូចម្តេច? " ទាំងនេះសុទ្ធសឹងជាព័ត៌មាន ដែលក្រុមហ៊ុនលោកអ្នកចង់ដឹងមុនពេលសម្រេចជ្រើសរើសបុគ្គលិក ហើយចម្លើយនៃសំណួរខាងលើត្រូវបានបញ្ជាក់ជាមុននៅក្នុងប្រវត្តិរូបរបស់បេក្ខជន។ “ចាប៉ារីក (Japarec)” មានប្រព័ន្ធផ្គូរផ្គងដែលជួយឲ្យក្រុមហ៊ុនងាយស្វែងរកបានបុគ្គលិក ដែលមានលក្ខណ:សម្បត្តិត្រូវតាមការចង់បាន ​ហើយក្រុមហ៊ុនរបស់លោកអ្នកអាចរំពឹងថា នឹងជ្រើសរើសបានបុគ្គលិក ដែលខ្លួនពេញចិត្ត។
ធនធានមនុស្សពូកែៗបានចុះឈ្មោះជាមួយ​ក្រុមហ៊ុនយើងខ្ញុំ ដែលមានកិច្ចសហការជាមួយក្រុមហ៊ុន និងសហជីពដៃគូជាច្រើន។យើងមានធនធានមនុស្សមកពីច្រើនសញ្ជាតិ និងច្រើនផ្នែកតាមតម្រូវការ ដូចជារោងចក្រ បដិសណ្ឋារកិច្ច សំណង់ បកប្រែ កសិកម្ម ​សម្អាតអាគារ ការថែទាំមនុស្សចាស់ សុខភាព និងវិស្វកម្មជាដើម។យើងខ្ញុំក៏មានទំនាក់ទំនងជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ជ្រើសរើសពលករបរទេស ដែលមានឯកទេសនៅទ្វីបអាស៊ីផងដែរ។ ដូច្នេះ យើងខ្ញុំអាចផ្តល់ព័ត៌មានអំពីធនធានមនុស្សថ្មីៗជូនលោកអ្នកជានិច្ច។ជាងនេះទៅទៀត យើងខ្ញុំក៏ជួយជ្រើសរើសបុគ្គលិកសម្រាប់ក្រុមហ៊ុនជប៉ុន ដែលមានទីតាំងនៅបរទេសផងដែរ។ យើងខ្ញុំនឹងឆ្លើយតបទៅនឹងសំណូមពររបស់ក្រុមហ៊ុនលោកអ្នកទាំងនៅក្នុង និងក្រៅប្រទេស។

២. ការចុះឈ្មោដោយឥតគិតថ្លៃ
ដោយសារយើងខ្ញុំទទួលប្រាក់កម្រៃជើងសារទៅតាមលទ្ធផលជាក់ស្តែង​ ដូច្នេះលោកអ្នកអាចប្រើប្រាស់សេវាកម្មយើងខ្ញុំដោយឥតគិតថ្លៃ។សូមចុះឈ្មោះដោយសេរី។

៣. យើងខ្ញុំអាចជួយដោះស្រាយបញ្ហាផ្សេងៗ ដូចជាការសុំទិដ្ឋាការ​ បែបបទ និងនីតិវិធីស្មុគស្មាញនានា។
កាលពីថ្មីៗនេះ ទិដ្ឋាការប្រភេទថ្មីឈ្មោះ “ពលករជំនាញ”សម្រាប់ជនបរទេស ត្រូវបានបង្កើតឡើង។គុណវុឌ្ឍិ និងលក្ខណៈសម្បត្តិ​ដើម្បីទទួលទិដ្ឋាការនេះងាយផ្លាស់ប្តូរតាមច្បាប់ ដែលនាំឲ្យការស្នើសុំទិដ្ឋាការប្រភេទនេះមានលក្ខណៈស្មុគស្មាញ។នៅ “ចាប៉ារីក (Japarec)” យើងខ្ញុំធ្វើការផ្គូរផ្គងធនធានមនុស្ស ដែលក្រុមហ៊ុនរបស់លោកអ្នកត្រូវការ និងជួយរៀបចំការសម្ភាសបេក្ខជននោះ។ ​លើសពីនេះ បុគ្គលិកយើងខ្ញុំដែលស្គាល់ច្បាស់ពីនីតិវិធីស្មុគស្មាញនានា ដូចជាការសុំទិដ្ឋាការជាដើម នឹងធ្វើការដោះស្រាយបញ្ហា ឬទុក្ខកង្វល់នានារបស់លោកអ្នក ពាក់ព័ន្ធនឹងការជ្រើសរើសបុគ្គលិកបរទេសនោះ។

៤. យើងខ្ញុំមិនត្រឹមតែធ្វើបទសម្ភាសបេក្ខជនប៉ុណ្ណោះទេ យើងខ្ញុំក៏តាមដានបន្តផងដែរបន្ទាប់ពីបេក្ខជននោះចូលធ្វើការនៅក្នុងក្រុមហ៊ុនរបស់លោកអ្នក។
ជាធម្មតា គេហទំព័រផ្គូរផ្គងភាគច្រើនមានសរសេរតែព័ត៌មានអំពីក្រុមហ៊ុនប៉ុណ្ណោះ ក៏ប៉ុន្តែ “ចាប៉ារីក (Japarec)” មានរៀបចំបទសម្ភាស និងបន្តទំនាក់ទំនងក្រោយពេលបេក្ខជនចូលធ្វើការនៅក្រុមហ៊ុននោះហើយ។

៥. ស្វែងយល់ពីជំនាញភាសាជប៉ុនរបស់បេក្ខជនស្វែងរកការងារ​
ជារៀងរាល់ថ្ងៃ បេក្ខជនស្វែងរកការងារកំពុងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនលើជំនាញ៤ គឺ "ការសិក្សាភាសាជប៉ុនស្របទៅតាមការប្រឡងល្បងសមត្ថភាពភាសាជប៉ុន JLPT" "របៀបរស់នៅបែបជប៉ុន" "ការរៀនសូត្រជំនាញ" និង "ចំណេះវិជ្ជាផ្នែកថែទាំ " តាមរយៈការសិក្សាភាសាជប៉ុនតាមប្រព័ន្ធអេឡិចត្រូនិចផ្តាច់មុខរបស់ “ចាប៉ារិក (Japarec)” (ត្រួតពិនិត្យដោយគ្រូសាលាភាសាជប៉ុន)។នៅលើទំព័រព័ត៌មានផ្ទាល់ខ្ឡួន លោកអ្នកអាចពិនិត្យមើលស្ថានភាពសិក្សា និងពិន្ទុ ហើយប្រើប្រាស់ព័ត៌មានទាំងនេះសម្រាប់ពិចារណា​នៅពេលចង់ដាក់ពាក្យស្វែងរកការងារ។

អភិវឌ្ឍជំនាញភាសាជប៉ុនរបស់លោកអ្នក ដើម្បីបង្កើនឱកាសការងារ !

Future possibilities expanded by improving Japanese skills.

ខ្ញុំចង់រកការងារធ្វើនៅក្នុងប្រទេសជប៉ុន ប៉ុន្តែខ្ញុំមិនដឹងធ្វើបែបណាទេ។រៀនភាសាជប៉ុនបណ្តើរ និងធ្វើការបណ្តើរ គឺជារឿងលំបាក។តើលោកអ្នកកំពុងមានការព្រួយបារម្ភបែបនេះមែនទេ? “ចាប៉ារីក (Japarec)” គឺជាប្រព័ន្ធមួយ ដែលអាចផ្គូរផ្គងលក្ខខណ្ឌរបស់បេក្ខជនស្វែងរកការងារ និងលក្ខខណ្ឌចង់បានរបស់ក្រុមហ៊ុនជ្រើរើស។លើសពីនេះ លោកអ្នកក៏អាចប្រើប្រាស់ប្រព័ន្ធសិក្សាអេឡិចត្រូនិច ដែលអាចឲ្យលោកអ្នករៀនភាសាជប៉ុនដោយឥតគិតថ្លៃ។ការងារភាគច្រើនមិនមែនជាការងារក្រៅម៉ោងឡើយ ពោលគឺជាការងារសម្រាប់បុគ្គលិកពេញម៉ោង ដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុននោះផ្ទាល់។ ដូច្នេះលោកអ្នកអាចផ្លាស់ប្តូរការងារ ឬស្វែងរកការងារបានដោយស្ងប់ចិត្ត។នេះគឺជាគេហទំព័រព័ត៌មានការងារសម្រាប់ជនបរទេស​ ដែលចង់ធ្វើការឱ្យក្រុមហ៊ុនជប៉ុន ទាំងនៅប្រទេសជប៉ុន និងនៅបរទេស។មានការងារខ្លះ ដែលលោកអ្នកអាចប្រើប្រាស់ភាសាចិន អង់គ្លេស វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ថៃ ខ្មែរ ម៉ុងហ្គោលីហិណ្ឌូ(ឥណ្ឌា) តាហ្គាឡុក (ហ្វីលីពីន) ព្រមទាំងអាចបង្កើនសមត្ថភាពភាសាជប៉ុនទៀតផង។ ដំណឹងជ្រើសរើសបុគ្គលិកមួយចំនួនសរសេរថា "យើងខ្ញុំត្រូវការបុគ្គលិកជាជនបរទេស"។

អត្ថប្រយោជន៍សម្រាប់អ្នកស្វែងរកការងារធ្វើ​ ដោយប្រើប្រាស់ “ចាប៉ារីក (Japarec)”

១. អ្នកអាចរៀនភាសាជប៉ុនដោយឥតគិតថ្លៃ
“ចាប៉ារីក (Japarec)” មានកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដែលអាចឲ្យអ្នករៀនភាសាជប៉ុនដោយឥតគិតថ្លៃ។ធ្វើការបណ្តើរ និងរៀនបណ្តើរដើម្បីអភិវឌ្ឍជំនាញ គឺជារឿងដ៏លំបាកមួយ។យើងខ្ញុំជួយលោកអ្នកមិនត្រឹមតែលើការសិក្សាភាសាជប៉ុនតាមប្រព័ន្ធអេឡិចត្រូនិកប៉ុណ្ណោះទេ គឺជួយបង្រៀនពីរបៀបរស់នៅប្រចាំថ្ងៃ និងការប្រឡងជំនាញផងដែរ។
បើអ្នកចុះឈ្មោះជាមួយ “ចាប៉ារីក (Japarec)” អ្នកអាចប្រើកម្មវិធី “សិក្សាភាសាជប៉ុនតាមប្រព័ន្ធអេឡិចត្រូនិច” ដោយឥតគិតថ្លៃគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ! កម្មវិធីសិក្សាត្រូវបានត្រួតពិនិត្យដោយគ្រូភាសាជប៉ុន ហើយអ្នកអាចរៀនសូត្រពីសំណួរជាច្រើន ដើម្បីត្រៀមប្រលងតេស្តភាសាជប៉ុន (JLPT) និងការប្រឡងជំនាញ។
បន្ទាប់ពីអ្នកសិក្សាចប់ហើយ អ្នកអាចប្រឡង "រំលឹកមេរៀន" ។លទ្ធផលសិក្សាក៏ត្រូវបានបង្ហាញផងដែរ។ ដូច្នេះអ្នកអាចប្រើប្រាស់លទ្ធផលទាំងនោះ ដើម្បីកែលម្អចំណុចខ្សោយមុនពេលប្រឡង។អ្នកអាចពិនិត្យមើលវឌ្ឍនភាពនៃការរៀនសូត្រ និងពិន្ទុប្រឡងនៅក្នុង “ការត្រួតពិនិត្យពិន្ទុ” ។អ្នកអាចរៀនសូត្រជារៀងរាល់ថ្ងៃជាមួយទូរស័ព្ទ ឬកុំព្យូទ័រ !
បច្ចុប្បន្ន​ ក្រុមហ៊ុនជប៉ុនកំពុងត្រូវការធនធានមនុស្សបរទេសមានទេពកោសល្យ ដូចជានិស្សិត និងសិក្ខាកាមជំនាញបរទេស ដែលកំពុងរស់នៅក្រៅប្រទេសនិងក្នុងប្រទេសជប៉ុន។ជាមួយ “ចាប៉ារីក (Japarec)” អ្នកអាចផ្សព្វផ្សាយលទ្ធផលសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចរបស់អ្នកដោយស្វ័យប្រវត្តិទៅដល់ក្រុមហ៊ុននានា ហើយអ្នកអាចផ្គូរផ្គងជំនាញរបស់ខ្លួនជាមួយការចង់បានរបស់ក្រុមហ៊ុនដែលស្វែងរកបុគ្គលោកនោះ។ ការធ្វើបែបនេះនាំឲ្យលោកអ្នកអាចរកបានការងារចំជំនាញ ហើយអាចបញ្ចេញសមត្ថភាពយ៉ាងសកម្មនៅក្នុងប្រទេសកំណើត ឬប្រទេសជប៉ុន !ទោះបីអ្នកមិនមែនកំពុងស្វែងរកការងារធ្វើក៏ដោយ ប៉ុន្តែអ្នកអាចប្រើប្រាស់បានប្រព័ន្ធរបស់យើងបានបើអ្នកចង់សិក្សាភាសាជប៉ុន។

២. ទាំងការចុះឈ្មោះ និងការទទួលបានការងារ​ គឺឥតគិតថ្លៃឡើយ !
ក្រុមហ៊ុនជប៉ុនត្រូវការធនធានមនុស្សបរទេសមានទេពកោសល្យ ដូចជានិស្សិត និងសិក្ខាកាមជំនាញបរទេស ដែលកំពុងរស់នៅក្រៅប្រទេស និងក្នុងប្រទេសជប៉ុន។“ចាប៉ារិក (Japarec)” ផ្តល់ជូននូវប្រព័ន្ធមួយ ដែលអាចផ្គូរផ្គងលក្ខខណ្ឌរបស់បេក្ខជន និងក្រុមហ៊ុនជ្រើសរើសបុគ្គលិក។អ្នកចុះឈ្មោះជាសមាជិកអាចប្រើប្រាស់“ចាប៉ារីក (Japarec)” ដោយឥតគិតថ្លៃ។

៣. ប្រព័ន្ធគាំទ្រពេញលេញ និងអាចទុកចិត្តបាន
បុគ្គលិកប្រកបដោយបទពិសោធរបស់យើងខ្ញុំនឹងជួយលោកអ្នក ដោយប្រើប្រាស់ភាសាកំណើតរបស់អ្នកក្នុងការធ្វើបទសម្ភាស និងក្នុងដំណើរការសុំទិដ្ឋាការ សូម្បីតែបន្ទាប់ពីអ្នកបានចូលបម្រើការនៅក្នុងក្រុមហ៊ុននោះក៏ដោយ។យើងជួយលោកអ្នកពីទីតាំងផ្សេងៗនៅក្នុងប្រទេសជប៉ុន រួមមានអាយឈី តូក្យូ ហុកកាដូ ហ្វូគូអូកា អូកាយ៉ាម៉ា អូសាកា និងអូគីណាវ៉ា។អ្នកចង់ទទួលបានការងារធ្វើនៅក្នុងប្រទេសកំណើត​ និងអ្នកចង់រកការងារធ្វើនៅប្រទេសជប៉ុន មានក្តីសុបិនខុសគ្នាសម្រាប់អនាគត។យើងអាចជួយណែនាំលោកអ្នកពាក់ព័ន្ធនឹងការសម្ភាស។ជំនាញដែលអ្នកត្រូវការគឺខុសៗគ្នាទៅតាមការងារដែលអ្នកច់ធ្វើ។យើងខ្ញុំនឹងផ្តល់ការគាំទ្រផ្សេងៗដោយប្រើភាសាកំណើតរបស់អ្នកផ្ទាល់តែម្តង ដើម្បីឲ្យលោកអ្នកអាចទទួលបានជំនាញចាំបាច់។
ភាសាដើមកំណើតមួយចំនួន ដូចជាចិន អង់គ្លេស វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ថៃ ខ្មែរ ម៉ុងហ្គោលី

Partners

ក្រុមហ៊ុនសមាជិកសហជីព

ក្រុមហ៊ុនសមាជិកសហជីពជីធីអេស(GTS)អាចមើលលទ្ធផលរបស់សិក្ខាកាមជំនាញមុនពេលធ្វើដំណើរទៅប្រទេសជប៉ុន និងលទ្ធផលនៃការបណ្តុះបណ្តាលរយៈពេលមួយខែបន្ទាប់ពីចូលប្រទេសជប៉ុន។

ក្រុមហ៊ុនដៃគូ

ចុចត្រង់នេះសំរាប់ក្រុមហ៊ុនដៃគូដែលមានកិច្ចសន្យាជាមួយអេអឹមខេអេមខូអិលធីឌី។

Commercial

វាត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ NBN ក្នុងខែសីហាឆ្នាំ ២០២០ ។